ផលិតផល Hiruscar Post Acne

ជួយកាត់បន្ថយស្នាមមុន និងស្នាមអុជខ្មៅ ប្រឆាំងការរលាក បន្ថយការលូតលាស់នៃជាលិកាសម្លាក ​រមាស់ និងធ្វើឱ្យផ្ទៃសម្លាករាបស្មើ។ ងាយស្រួលលាបចូលស្បែក ជួយជំរុញចរន្តឈាមរត់ និងបង្កើនការជួសជុលកោសិកាស្បែក។

តើ Hiruscar Post Acne ជួយកាត់បន្ថយស្នាមមុននិងស្នាមអុជខ្មៅដោយរបៀបណា?

សមាសធាតុ 3 ក្នុងទីតែ 1: ជួយឱ្យស្នាមប្រែពីខ្មៅមកភ្លឺ កាត់បន្ថយស្នាមក្រហមក្រោយមានមុខ និងជួយឱ្យសភាពស្នាមប្រែជាប្រសើរឡើងវិញ។ ផលិតផលនេះផ្សំឡើងពី៖

Allantoin

ជួយដល់មុខរបួសឱ្យប្រសើរជាងមុនដោយជួយបង្កើតនូវកោសិកាថ្មីៗ និងជួយជម្រុះកោសិកាងាប់ចេញ។ សារធាតុ Allantoin ក៏មាន
សមត្ថភាពផ្ដល់សំណើមផងដែរ។

Alluim Cepa (ចម្រាញ់ចេញពីសំបកខ្ទឹមបារាំង
យកមកពីតំបន់អាហ្រ្វិក)

ជួយកែលម្អរូបរាងស្នាកស្នាមដូចជា ស្នាមដែលមានសភាពខ្មៅស្រអាប់ឱ្យប្រែជាភ្លឺ សភាពស្នាមដែលរឹងប្រែក្លាយជាទន់ជាដើម។

Mucopolysaccharide Polysulphate (MPS)

បង្ការល្បឿនផលិតភាពនៃអាសុីត Hyaluronic ដែលបង្កើនសម្ថភាពកោសិកាស្បែកក្នុងការរក្សាសំណើម។ នេះជាលទ្ធផលធ្វើឱ្យស្លាកស្នាមទន់រលោង និងសារធាតុចិញ្ចឹមកាន់តែល្អជ្រាបចូលជ្រៅទៅក្នុងស្រទាប់ស្បែកខាងក្រោម។

របៀបក្នុងការប្រើប្រាស់ផលិតផល Hiruscar Post Acne

អ្នកឯកទេសសម្រាប់ព្យាបាលស្នាមក្រោយឡើងមុនគ្រប់ប្រភេទ

ប្រើឱ្យជាប់ជាប្រចាំតាមការណែនាំ នោះសភាពស្នាមនឹងប្រែជាប្រសើរឡើងលឿន

ណែនាំឱ្យប្រើប្រាស់ឱ្យជាប់ក្នុងរយៈពេល 4 សប្តាហ៍សម្រាប់ស្នាមអុជខ្មៅ និងស្នាមក្រហម។

ណែនាំក្នុងការប្រើឱ្យបានទៀតទាត់រយៈពេល 4 សប្តាហ៍ដើម្បីការពារការវិវត្តពីមុន ទៅជា ស្នាម។

ការប្រើប្រាស់ឱ្យជាប់លើសពី 4-8 សប្តាហ៍ត្រូវបានណែនាំសម្រាប់ស្នាមមុនដែលមានសភាពខ្លាំង

ការព្យាបាលជាបន្តបន្ទាប់ក៏អាចជួយការពារការកើតមុនឡើងវិញផងដែរ