

Hiruscar Gel
ផលិតផល Hiruscar Gel គឺជាជែលថ្លា ត្រជាក់ ដែលងាយ ជ្រាបចូលស្បែក មានមុខងារជួយឱ្យសភាពស្នាមសម្លាកប្រសើរជាងមុន មើលមិនសូវឃើញ។ ផលិតផល Hiruscar ត្រូវបានបង្កើតឡើង យ៉ាងពិសេសជាមួយនឹងសារធាតុសកម្មទាំង 6 មុខដែលធ្វើការ រួមគ្នាដើម្បីជួយឱ្យស្នាមភ្លឺ រលោង និងបង្រួមរន្ធញើសដោយសុវត្ថិភាព នឹងមានប្រសិទ្ធភាព។

ធាតុផ្សំមាននៅក្នុង Hiruscar Gel

Mucopolysaccharides (MPS)
បង្ការល្បឿនផលិតភាពនៃអាសុីត Hyaluronic ដែលបង្កើនសម្ថភាពកោសិកាស្បែកក្នុងការរក្សាសំណើម។ នេះជាលទ្ធផលធ្វើឱ្យស្លាកស្នាមទន់រលោង និងសារធាតុចិញ្ចឹមកាន់តែល្អជ្រាបចូលជ្រៅទៅក្នុងស្រទាប់ស្បែកខាងក្រោម។

Vitamin B3
បង្ការស្នាមកុំឱ្យឡើងខ្មៅនិងប្រែក្លាយស្នាមឱ្យក្លាយជាព្រាល ថ្លា មើលមិនសូវឃើញ។

Allium Cepa (ចម្រាញ់ចេញពីសំបកខ្ទឹមបារាំង
យកមកពីតំបន់អាហ្រ្វិក)
បង្ការស្នាមកុំឱ្យឡើងខ្មៅនិងប្រែក្លាយស្នាមឱ្យក្លាយជាព្រាល ថ្លា មើលមិនសូវឃើញ។
Full Ingredients: MPS, Allium Cepa, Vitamin B3, Vitamin E, Aloe Vera, Allantoin
តើគួរប្រើ Hiruscar Gel នៅពេលណា?
ព្យាបាលស្បែកដែលរងផលប៉ះពាល់ដោយស្លាកស្នាម បណ្តាលមកពីមូលហេតុផ្សេងៗដូចជា ការមុត ការវះកាត់ ស្នាមបណ្តាលមកពីគ្រោះថ្នាក់ ការរលាក ជំងឺអុតស្វាយ ស្នាមផ្លែ និងស្នាមសម្លាកផងដែរ

លាបលើស្នាមដែលបិទជិតពី 2 ទៅ 3 ដងក្នុង 1 ថ្ងៃ

សម្រាប់ការប្រើប្រាស់លើផ្ទៃមុខ លាបនិងម៉ាស្សាថ្នមៗមុននឹងប្រើប្រាស់ផលិតផលSkin care ផ្សេងៗ និងមុនការផាត់មុខផងដែរ ដើម្បីឱ្យHiruscar Gelជ្រាបចូលស្បែកបានល្អ

សម្រាប់ស្នាមកាន់យូរឆ្នាំ និងមានសភាពក្រាស់ លាបនិងម៉ាស្សាថ្នមៗនៅបរិវេណស្នាមនោះឱ្យបាន 2 ទៅ 3នាទី និង3 ទៅ 4 ក្នុង1 ថ្ងៃ ហើយបន្តប្រើឱ្យបានទៀងទាត់ពី 4 ទៅ 6ខែ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់

ដើម្បីបង្ការរបួសក្លាយទៅជាស្នាម ក្រោយរបួសជាសះល្អ លែងចេញទឹករងៃ ត្រូវលាបHiruscar Gel ភ្លាម មិនចាំបាច់ចាំទាល់តែរបកក្រម៉រទេ!
ឃើញប្រសិទ្ធភាពក្នុងរយ:ពេល 4 ទៅ 6សប្តាហ៍
បន្តលាបឱ្យបានយ៉ាងហោចណាស់ 3ខែដើម្បីការពារការកកើតឡើងទៅជាផ្លែ

សម្រាប់ស្នាមវះកាត់ ប្រើឱ្យបានយ៉ាងតិច 3ខែ ដើម្បីឃើញប្រសិទ្ធភាព

សប្រាប់ស្នាមរលាកដោយសាភ្លើង ទឹកក្តៅ សូមណែនាំប្រើប្រាស់ឱ្យទៀងទាត់យ៉ាងហោចណាស់2ខែ